ឱកាសសម្រាប់យុវជន! ទទួលបានជំនួយហិរញ្ញវត្ថុរហូតដល់ €2,000 ដើម្បីអនុវត្តគម្រោងរបស់អ្នក!

| 25-ខែ​កុម្ភៈ-2026

📣 ឱកាសសម្រាប់យុវជន! ទទួលបានជំនួយហិរញ្ញវត្ថុរហូតដល់ €2,000 ដើម្បីអនុវត្តគម្រោងរបស់អ្នក! 🌍🌱

តើអ្នកជាយុវជនដែលមានគំនិតច្នៃប្រឌិត និងចង់ចូលរួមដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍មែនទេ? គម្រោង A-SASSY កំពុងស្វែងរកក្រុមយុវជនដើម្បីអនុវត្តគម្រោងជាក់ស្តែង!

គម្រោង A-SASSY៖ ការកសាងសាមគ្គីភាព និងនិរន្តរភាពអាស៊ានតែមួយនៃភាពជាដៃគូរវាងយុវជន អង្គការសង្គមស៊ីវិល (CSOs) និងរដ្ឋសមាជិកដែលផ្តល់ មូលនិធិដោយសហភាពអឺរ៉ុប (EU)។ គម្រោងនេះបាននឹងកំពុងខិតខំពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងអាស៊ាន តាមរយៈការអប់រំ និងសកម្មភាពរួម។

👉 ស្កេន QR Code លើរូបភាព ដើម្បីបានឯកសារលម្អិត និងទម្រង់ដាក់ពាក្យ។

👉 ចុះឈ្មោះចូលរួមសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែមនៅថ្ងៃទី ០៣ មីនា ២០២៦​ ម៉ោង ២:00 រសៀលតាមអនឡាញ (Microsoft Teams)

តំណភ្ជាប់៖ https://events.teams.microsoft.com/event/0acac253-5b8f-4681-832b-98becdc59d27@6ebb39d3-15fc-4189-969e-e47cc366b2c3

🗓 ផុតកំណត់ទទួលពាក្យ៖ ៣១ មីនា ២០២៦

📧 ព័ត៌មានបន្ថែម៖ apioffice@apiinstitute.org​ / 098 917 826