🌍 អនាគតនៃភពផែនដីរបស់យើង ស្ថិតក្នុងដៃអ្នក!
ការប្រែប្រួលអាកាសធាតុគឺជាការពិត ហើយសកម្មភាពរបស់យុវជនគឺពិតជាមានសារៈសំខាន់ណាស់។
📢 សូមចូលរួមជាមួយយើងក្នុង «វគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងថ្នាលអប់រំបរិស្ថានអេឡិចត្រូនិច (GenSEA Climate Academy)» ដើម្បីពង្រីកចំណេះដឹង លើជំនាញជាក់ស្តែង និងចូលរួមក្នុងសកម្មភាពការពារបរិស្ថាននៅក្នុងសហគមន៍របស់អ្នក។
✨ អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖
– បង្កើនចំណេះដឹង លើបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ផ្ទាល់ពីអ្នកជំនាញដែលមានបទពិសោធន៍។
– ឱកាសសិក្សាដោយឥតគិតថ្លៃ លើវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) ដែលមានសរុបចំនួន ១៥ មេរៀន។
– ទទួលបានលិខិតបញ្ជាក់វគ្គបណ្តុះបណ្តាល ដែលមានការទទួលស្គាល់ជាផ្លូវការក្នុងកម្រិតតំបន់អាស៊ាន។
🗓 ថ្ងៃទី 13 ខែឧសភា ឆ្នាំ 2026
⏰ ម៉ោង 2:00 PM – 4:00 PM
✍️ ចុះឈ្មោះតាមតំណ៖ https://forms.office.com/r/xqtPdghwmf
📍 ចូលរួមតាម Zoom៖ https://us06web.zoom.us/j/85129504705?pwd=kObblx7JhjySnnBYXEjR9wFfHYz7ic.1
សិក្ខាសាលានេះ មានគោលបំណងពង្រឹងសមត្ថភាពយុវជនជាលើចំណេះដឹងអំពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញសកម្មភាពអាកាសធាតុ ខណៈពេលគាំទ្រដល់ដំណើរសិក្សារបស់ពួកគេតាមរយៈថ្នាលអេឡិចត្រនិច GenSEA Climate Academy ។
សកម្មភាពនេះ ត្រូវបានរៀបចំក្រោមគម្រោង៖
“ការកសាងសាមគ្គីភាព និង និរន្តរ ភាព អាស៊ានតែមួយនៃភាពជាដៃគូរវាងយុវជន អង្គការសង្គមស៊ីវិល (CSOs) និងរដ្ឋសមាជិក (A-SASSY)” ដែល ផ្តល់ មូល និធិដោយសហភាពអឺរ៉ុប (EU) តាមរយៈអង្គការ Bread for the World។ គម្រោងនេះបាននឹងកំពុងខិតខំពង្រឹង កិច្ច សហ ប្រតិបត្តិ ការ ក្នុង តំបន់ ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅ ទូទាំង អាស៊ាន តាមរយៈការអប់រំ និងសកម្មភាពរួម។