បើកទទួលពាក្យស្នើសុំថវិកាជំនួយ សម្រាប់គំនិតផ្តួចផ្តើមដឹកនាំដោយយុវជន A-SASSY លើកទី០៤

| 15-ខែ​កក្កដា-2026

📣 ការបើកទទួលពាក្យជុំទី ៤
ឱកាសសម្រាប់យុវជន! ទទួលបានជំនួយហិរញ្ញវត្ថុរហូតដល់ €4,000 ដើម្បីអនុវត្តគម្រោង!

– សេចក្តីជូនដំណឹង៖ ចំនួនគម្រោងដែលត្រូវបានជ្រើសរើសចាប់ពីជុំទី១ ដល់ទី៣ នៅមិនទាន់គ្រប់តាមចំនួនដែលបានកំណត់ទុកនៅឡើយទេ (គោលដៅរំពឹងទុកគឺ ១៨ គម្រោង)។ ដូចនេះ យើងបានបង្កើនទំហំកញ្ចប់ថវិកាជំនួយរហូតដល់ €៤,០០០ (EUR) សម្រាប់គម្រោងនីមួយៗ។
– ចំណាំ៖ យើងខ្ញុំនៅតែបន្តលើកទឹកចិត្តដល់ក្រុមយុវជនដែលមិនត្រូវបានជ្រើសរើសនៅក្នុងជុំទី១ ដល់ទី៣ ឱ្យដាក់ពាក្យស្នើសុំសារជាថ្មីនៅក្នុងជុំទី៤ នេះ។
– យើងខ្ញុំក៏មានរៀបចំសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែមតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ដើម្បីជាជំនួយបន្ថែមក្នុងការបំពេញបែបបទដាក់ពាក្យ។

គម្រោង A-SASSY៖ ការកសាងសាមគ្គីភាព និងនិរន្តរភាពអាស៊ានតែមួយនៃភាពជាដៃគូរវាងយុវជន អង្គការសង្គមស៊ីវិល (CSOs) និងរដ្ឋសមាជិកដែលផ្តល់ មូលនិធិដោយសហភាពអឺរ៉ុប (EU)។ គម្រោងនេះបាននឹងកំពុងខិតខំពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងអាស៊ាន តាមរយៈការអប់រំ និងសកម្មភាពរួម។

👉 ស្កេន QR Code លើរូបភាព ដើម្បីបានឯកសារលម្អិត និងទម្រង់ដាក់ពាក្យ។

👉 ចុះឈ្មោះចូលរួមសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែមនៅថ្ងៃទី ២៤ កក្ដដា ២០២៦​ ម៉ោង ២:00 រសៀលតាមអនឡាញ (Microsoft Teams)

តំណភ្ជាប់៖ https://events.teams.microsoft.com/event/548f2c02-a418-44e8-b03b-ab4bf8c62f78@6ebb39d3-15fc-4189-969e-e47cc366b2c3

🗓 ផុតកំណត់ទទួលពាក្យ៖ ០៦ សីហា ២០២៦

📧 ព័ត៌មានបន្ថែម៖ asassy.info@apiinstitute.org​