វគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញលើក ទី0៦

| 21-ខែ​កក្កដា-2026

សិក្ខាសាលាអនឡាញលើកទី ០៦

តើអ្នកចង់ស្វែងយល់បន្ថែមអំពីរបៀបដែល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ អាចជួយកាត់បន្ថយសំណល់ ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុដែរឬទេ?
សូមអញ្ជើញចូលរួមជាមួយយើងក្នុង សិក្ខាសាលាអនឡាញលើកទី ០៦ ស្តីពី “សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ និងវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (GenSEA Climate Academy)” ដើម្បីស្វែងយល់ពីគោលគំនិត និងការអនុវត្តជាក់ស្តែងដែលគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖

  • បង្កើនចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពពីអ្នកជំនាញ
  • សិក្សាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) ដោយឥតគិតថ្លៃ
  • ទទួលបានលិខិតបញ្ជាក់វគ្គបណ្តុះបណ្តាលដែលមានការទទួលស្គាល់ក្នុងកម្រិតតំបន់អាស៊ាន

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងសកម្មភាពអាកាសធាតុ តាមរយៈការរៀនសូត្រអំពីដំណោះស្រាយប្រកបដោយនិរន្តរភាព និងវេទិកា GenSEA Climate Academy។

សកម្មភាពនេះត្រូវបានរៀបចំក្រោមគម្រោង A-SASSY (Building One ASEAN of Sustainability and Solidarity with a Partnership between Youth, CSOs and Member States) ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈអង្គការ Bread for the World។