វគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញលើក ទី0៨

| 19-ខែ​សីហា-2026
សិក្ខាសាលាអនឡាញលើកទី ០៨
តើអ្នកចង់ស្វែងយល់ពីតួនាទី និងសកម្មភាពរបស់យុវជនក្នុងការលើកកម្ពស់យុត្តិធម៌អាកាសធាតុ និងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែរឬទេ?
សូមអញ្ជើញចូលរួមជាមួយយើងក្នុង សិក្ខាសាលាអនឡាញលើកទី ០៨ ស្តីពី «តួនាទី និងសកម្មភាពរបស់យុវជនដើម្បីយុត្តិធម៌អាកាសធាតុ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក GenSEA Climate Academy» ដើម្បីស្វែងយល់អំពីតួនាទីសំខាន់របស់យុវជនក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់យុត្តិធម៌អាកាសធាតុ និងការចូលរួមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រមទាំងស្វែងយល់អំពីឱកាសសិក្សា និងការអភិវឌ្ឍសមត្ថភាពតាមរយៈវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក GenSEA Climate Academy។
អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖
បង្កើនចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពពីអ្នកជំនាញ
សិក្សាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) ដោយឥតគិតថ្លៃ
ទទួលបានលិខិតបញ្ជាក់វគ្គបណ្តុះបណ្តាលដែលមានការទទួលស្គាល់ក្នុងកម្រិតតំបន់អាស៊ាន
ថ្ងៃទី ០៣​ ខែកញ្ញា ឆ្នាំ ២០២៦
ម៉ោង 2:00 PM – 4:00 PM
ចុះឈ្មោះតាមតំណ: https://forms.office.com/r/Vi7VMEemfn
សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងសកម្មភាពអាកាសធាតុ តាមរយៈការរៀនសូត្រអំពីដំណោះស្រាយប្រកបដោយនិរន្តរភាព និងវេទិកា GenSEA Climate Academy។
សកម្មភាពនេះត្រូវបានរៀបចំក្រោមគម្រោង A-SASSY (Building One ASEAN of Sustainability and Solidarity with a Partnership between Youth, CSOs and Member States) ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈអង្គការ Bread for the World។
Follow Us:
– Facebook: @apiinstitute
– LinkedIn: Advocacy and Policy Institute
– YouTube: @apiinstitute981
– Telegram: @apicambodia
Tech Tools:
Pidor Chatbot: @pidorow4cbot
Pidor Dashboard: www.pidordashboard.org
Citizen Budget Portal: citizenbudget.apiinstitute.org
GenSEA Climate Academy: www.gensea.academy
Environmental Education Program: @environmentaleducationprogram
Change the Game Academy: www.changethegameacademy.org