ម៉ាន់ វ៉ាន់ផាន់និត

ក្រុមរបស់យើង |

ប្រធានកម្មវីធី

​មុននឹងចូលរួមជាសមាជិករបស់ API នៅឆ្នាំ ២០០៩ ខ្ញុំបានធ្វើការជាមួយអង្គការមួយចំនួន រួមទាំងវិស័យទាក់ទងនឹងការអប់រំនៃជំងឺអេដស៍ និងការថែទាំ និងការបញ្ឈប់ការរើសអើងចំពោះស្ត្រី។ នៅ API ខ្ញុំបានគ្រប់គ្រងគម្រោងជាង ១០ ឆ្នាំមកហើយ ដែលមានគម្រោងមួយចំនួន មានថវិការហូតដល់ទៅ ២ លានដុល្លារអាមេរិក ដោយមានគម្រោង ២ ដែលបានទទួលមូលនិធីពីសហភាពអឺរ៉ុប។ ខ្ញុំជាសមាជិកគណៈគ្រប់គ្រងម្នាក់ ហើយខ្ញុំក៏បានតំណាងឲ្យ API នៅក្នុងបណ្តាញអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែរ ដូចជា ក្រុមការងារក្នុងការទទួលបានព័ត៌មាន (A2IWG) ក្រុមការងារថវិកា (BWG) និងគណៈកម្មាធិការសម្របសម្រួលដើម្បីកម្ពុជា (CCC)។ ខ្ញុំបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលជំនួញ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្ត​កុំព្យូទ័រ។