
ទេព ច័ន្ទបូរ៉ា
ខ្ញុំមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល។ ខ្ញុំបានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិមួយចំនួន ហើយបានទទួលចំណេះដឹងទូលំទូលាយលើផ្នែកសិទ្ធិមនុស្ស យេនឌ័រ និងsocial inclusion ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី D&D គណនេយ្យភាពសង្គម ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ខ្ញុំមានបទពិសោធន៍ក្នុងការគ្រប់គ្រងគម្រោងចម្រុះទាក់ទងនឹងការតស៊ូមតិយេនឌ័រ ការបញ្ជ្រាបយេនឌ័រ ការអប់រំ និងការងារសម្រាប់កុមារ/យុវជនដែលងាយរងគ្រោះបំផុត និងការគ្រប់គ្រងធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ខ្ញុំមានបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សំណើរ និងការរៃអង្គាសថវិកា។ ខ្ញុំបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងបានចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើនដែលពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស។