ផាន់ រដ្ឋា

ក្រុមរបស់យើង |

អ្នកគ្រប់គ្រងកម្មវិធី

ផ្នែកការអប់រំ ខ្ញុំមានសញ្ញាបត្រអនុបណ្ឌិតច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Lyon3 (បារាំង)។ ខ្ញុំក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមវិទ្យាពីសាកលវិទ្យាល័យជាតិវៀតណាម-ហាណូយ (វៀតណាម) និងសាកលវិទ្យាល័យ Vanderbilt (សហរដ្ឋអាមេរិក)។​ ខ្ញុំមានបទពិសោធន៍ជាង 9 ឆ្នាំជាមួយអង្គការអន្តរជាតិ ក្រុមហ៊ុនប្រឹក្សានិងផ្តល់យោបល់អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអភិបាលកិច្ច និងគណនេយ្យភាពសង្គម និងការប្រឹក្សាផ្នែកច្បាប់ និងគោលនយោបាយ។ ខ្ញុំរីករាយក្នុងការធ្វើការជាមួយ API ដូច្នេះដោយបានរួមចំណែកដល់គោលដៅនៃការជួយជនងាយរងគ្រោះ ក៏ដូចជាការកសាងសមត្ថភាពសម្រាប់ការផ្លាស់ប្តូរ។