ច្រេន គឹមសេង

ក្រុមរបស់យើង |

មន្រ្ដីជាន់ខ្ពស់នៃគម្រោង

នៅ API ខ្ញុំធ្វើការក្នុងគម្រោង “Access for All” (A4A) ដែលផ្តោតលើសិទ្ធិរបស់ស្ត្រីជនជាតិដើម។ កាលពីមុន ខ្ញុំធ្លាប់ធ្វើជាមន្រ្តីកម្មវិធីអភិបាលកិច្ចល្អសម្រាប់សេវាកម្មសាធារណៈជាមួយអង្គការស្តារកម្ពុជា ហើយជំនាញសំខាន់របស់ខ្ញុំគឺទាក់ទងនឹងការប្រមូល និងរក្សាទុកទិន្នន័យ ក៏ដូចជាការវិភាគថវិកាផងដែរ។ ខ្ញុំបានចូលរួមក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (I-SAF ដំណាក់កាលទី ១ និងទី ២) ក្នុងនាមជាអ្នកផ្តល់វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស ដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs) និងបានរៀបចំវេទិកាសាធារណៈ និងយុទ្ធនាការយល់ដឹងនៅកម្រិតឃុំសង្កាត់ថែមទៀត។ ខ្ញុំក៏មានបទពិសោធន៍ខ្លះៗជាមួយយុទ្ធនាការតាមបណ្ដាញសង្គមផងដែរ។ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ខ្ញុំបានទទួលពានរង្វាន់ពីអង្គការ Open Development Cambodia (ODC) នៅក្នុងកម្មវិធីអាយស៊ីធីខេម ក្នុងឆ្នាំ ២០១៨។