ផល់ ភេត្រា

ក្រុមរបស់យើង |

មន្រ្ដីគម្រោង

ដំបូងឡើយ ខ្ញុំបានស្ម័គ្រចិត្តធ្វើការឱ្យ API ក្នុងក្របខ័ណ្ឌគម្រោងការងារស្ម័គ្រចិត្តរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs)។ បន្ទាប់មក ខ្ញុំបានចូលរួមជាមួយ API ក្នុងនាមជាបុគ្គលិកពេញសិទ្ធិ ដែលធ្វើការផ្តោតសំខាន់ទៅលើគម្រោង ដែលមានឈ្មោះថា សំឡេង និងសកម្មភាពប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដែលផ្ដោតសំខាន់លើការផ្តល់អំណាចដល់អង្គការសង្គមស៊ីវិល ដែលផ្តល់មូលនិធិដោយ Bread for the World (BfdW) និង អង្គការព្រះវិហារដាណឺម៉ាក (DCA)។ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។