ហេង ម៉េងលី

ក្រុមរបស់យើង |

មន្រ្ដីគម្រោង

ខ្ញុំបានចាប់ផ្តើមធ្វើការជាមួយ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ នៅពាក់កណ្តាលឆ្នាំ ២០២០ លើគម្រោងដែលមានឈ្មោះថា “ការច្នៃប្រឌិតសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា” (ISAC) ។ ខ្ញុំមានបទពិសោធន៍ជាង ១០ ឆ្នាំ លើចំណេះដឹងការកសាងសមត្ថភាព ការអភិវឌ្ឍសហគមន៍ ការកៀរគរធនធាន និងរៀបចំសហគមន៍ ការគ្រប់គ្រងគម្រោង ក៏ដូចជាកិច្ចការពារយុវជន និងកុមារ ការពង្រឹងសិទ្ធិអំណាចដល់យុវជន កុមារ និងអង្គការសហគមន៍មូលដ្ឋាន ការតស៊ូមតិ និងយេនឌ័រ។ កន្លងមក ខ្ញុំធ្លាប់បានធ្វើការនៅ អង្គការភ្លែនអន្តរជាតិកម្ពុជា NCDD អង្គការសេដាក (CEDAC) និងសមាគមនៃជនពិការភ្នែកកម្ពុជាផងដែរ​ ។ ខ្ញុំបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យបៀលប្រាយ និងថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកសិកម្ម ពីសាលាជាតិកសិកម្ម កំពង់ចាម។