សិក្ខាសាលាអនឡាញលើកទី ០៥
តើអ្នកដឹងទេថា ការកាត់បន្ថយសំណល់ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់ផលិតកម្មប្រកបដោយនិរន្តរភាព អាចជួយដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងបង្កើតអនាគតបៃតងសម្រាប់យើងទាំងអស់គ្នា?
សូមចូលរួមជាមួយយើងក្នុង សិក្ខាសាលាអនឡាញលើកទី ០៥ ស្តីពី “សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ និងវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច” ដើម្បីស្វែងយល់ពីរបៀបដែលគំរូសេដ្ឋកិច្ចថ្មីទាំងនេះ អាចជួយគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការអភិរក្សធនធានធម្មជាតិ និងការបង្កើតសហគមន៍ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖
– បង្កើនចំណេះដឹង លើបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ផ្ទាល់ពីអ្នកជំនាញដែលមានបទពិសោធន៍។
– ឱកាសសិក្សាដោយឥតគិតថ្លៃ លើវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) ដែលមានសរុបចំនួន ១៥ មេរៀន។
– ទទួលបានលិខិតបញ្ជាក់វគ្គបណ្តុះបណ្តាល ដែលមានការទទួលស្គាល់ជាផ្លូវការក្នុងកម្រិតតំបន់អាស៊ាន។
ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦
ម៉ោង 2:00 PM – 4:00 PM
ចុះឈ្មោះតាមតំណ៖ https://forms.office.com/r/Vi7VMEemfn
ចូលរួមតាម Zoom៖ https://us06web.zoom.us/j/85129504705?pwd=kObblx7JhjySnnBYXEjR9wFfHYz7ic.1
សិក្ខាសាលានេះមានគោលបំណងពង្រឹងចំណេះដឹង និងជំរុញការចូលរួមរបស់យុវជនក្នុងសកម្មភាពអាកាសធាតុ តាមរយៈការយល់ដឹងពីដំណោះស្រាយប្រកបដោយនិរន្តរភាព និងការសិក្សាតាមវេទិកា GenSEA Climate Academy។
សកម្មភាពនេះត្រូវបានរៀបចំក្រោមគម្រោង A-SASSY (Building One ASEAN of Sustainability and Solidarity with a Partnership between Youth, CSOs and Member States) ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈអង្គការ Bread for the World។