សូមអញ្ជើញចូលរួមជាមួយយើងក្នុង សិក្ខាសាលាអនឡាញលើកទី ០៨ ស្តីពី «តួនាទី និងសកម្មភាពរបស់យុវជនដើម្បីយុត្តិធម៌អាកាសធាតុ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក GenSEA Climate Academy» ដើម្បីស្វែងយល់អំពីតួនាទីសំខាន់របស់យុវជនក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់យុត្តិធម៌អាកាសធាតុ និងការចូលរួមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ព្រមទាំងស្វែងយល់អំពីឱកាសសិក្សា និងការអភិវឌ្ឍសមត្ថភាពតាមរយៈវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក GenSEA Climate Academy។
សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងសកម្មភាពអាកាសធាតុ តាមរយៈការរៀនសូត្រអំពីដំណោះស្រាយប្រកបដោយនិរន្តរភាព និងវេទិកា GenSEA Climate Academy។
សកម្មភាពនេះត្រូវបានរៀបចំក្រោមគម្រោង A-SASSY (Building One ASEAN of Sustainability and Solidarity with a Partnership between Youth, CSOs and Member States) ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈអង្គការ Bread for the World។