យុវជន A-SASSY ធ្វើដំណើរទស្សនកិច្ចសិក្សាទៅប្រទេសភីលីពីន

| 22-ខែ​ឧសភា-2026
សូមអបអរសាទរ​យុវជនគម្រោង A-SASSY ចំនួន 0៣ រូប ដែលត្រូវបានជ្រើសរើសជាតំណាង បណ្តាញយុវជនបៃតងអាស៊ានកម្ពុជា (AGGA Cambodia) ដើម្បីចូលរួមទស្សនកិច្ចសិក្សានៅប្រទេសភីលីពីន រយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ៣១ ខែឧសភា ឆ្នាំ ២០២៦។
ទស្សនកិច្ចនេះមានគោលបំណងពង្រឹងសមត្ថភាពលើយុវជន AGGA លើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ តាមរយៈការសិក្សាអនុវត្តជាក់ស្តែង បង្កើនចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំ ព្រមទាំងជំរុញការចែករំលែកបទពិសោធន៍ និងការសហការនាពេលអនាគត។
សកម្មភាពនេះ ត្រូវបានរៀបចំក្រោមគម្រោង៖
“ការកសាងសាមគ្គីភាព និង និរន្តរ ភាព អាស៊ានតែមួយនៃភាពជាដៃគូរវាងយុវជន អង្គការសង្គមស៊ីវិល (CSOs) និងរដ្ឋសមាជិក​ (A-SASSY)” ដែល ផ្តល់ មូល និធិដោយសហភាពអឺរ៉ុប (EU) តាមរយៈអង្គការ Bread for the World។ គម្រោងនេះបាននឹងកំពុងខិតខំពង្រឹង កិច្ច សហ ប្រតិបត្តិ ការ ក្នុង តំបន់ ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅ ទូទាំង អាស៊ាន តាមរយៈការអប់រំ និងសកម្មភាពរួម។