πŸ“£ αž€αžΆαžšαž”αžΎαž€αž‘αž‘αž½αž›αž–αžΆαž€αŸ’αž™αž‡αž»αŸ†αž‘αžΈ ៣

| 22-αžαŸ‚β€‹αž§αžŸαž—αžΆ-2026

🌟 ឱកាសសម្រាប់យុវជន! ទទួលបានជំនួយហិរញ្ញវត្ថុរហូតដល់ €1,500 – €2,000 ដើម្បីអនុវត្តគម្រោងរបស់អ្នក! 🌍🌱

សូមជូនដំណឹង៖
យុវជនដែលបានដាក់ពាក្យក្នុងជុំទី១ និងជុំទី២ ត្រូវបានគណកម្មការជ្រើសរើសមួយចំនួន ឲ្យជាប់ក្នុងបញ្ជីជ្រើសរើសដំបូង (Shortlist) រួចរាល់ហើយ និងកំពុងស្ថិតក្រោមការពិនិត្យ និងអនុម័តចុងក្រោយពីអង្គការដឹកនាំគម្រោងក្នុងតំបន់។

📩 បេក្ខជនដែលបានជាប់ក្នុងបញ្ជី Shortlist នឹងទទួលបានការជូនដំណឹងតាមរយៈអ៊ីមែល នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦។

👉 មូលហេតុនៃការបើកជុំទី៣
ដោយសារចំនួនបេក្ខជននៅមិនទាន់គ្រប់តាមគោលដៅដែលបានគ្រោងទុក សម្រាប់ការជ្រើសរើស និងអនុវត្តគម្រោង ដូច្នេះយើងខ្ញុំសូមបន្តបើកទទួលពាក្យក្នុងជុំទី៣ ដើម្បីលើកទឹកចិត្តឲ្យយុវជនបន្តដាក់ពាក្យ។

គម្រោង A-SASSY៖ ការកសាងសាមគ្គីភាព និងនិរន្តរភាពអាស៊ានតែមួយនៃភាពជាដៃគូរវាងយុវជន អង្គការសង្គមស៊ីវិល (CSOs) និងរដ្ឋសមាជិកដែលផ្តល់ មូលនិធិដោយសហភាពអឺរ៉ុប (EU)។ គម្រោងនេះបាននឹងកំពុងខិតខំពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងអាស៊ាន តាមរយៈការអប់រំ និងសកម្មភាពរួម។

👉 ស្កេន QR Code លើរូបភាព ដើម្បីទទួលបានព័ត៌មានលម្អិត និងទម្រង់ដាក់ពាក្យ
👉 សូមមើលវីដេអូ ពីសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែម​ជុំទី១ តាមតំណ៖ https://www.facebook.com/share/v/1C7eDQgdrE/

🗓 ផុតកំណត់ដាក់ពាក្យ៖ 13 មិថុនា 2026
📧 Email: visang.oeuk@apiinstitute.org
📞 ទូរស័ព្ទ: 092 817 826

26-αžαŸ‚β€‹αž˜αŸαžŸαžΆ-2023

Training on Mobilizing Support