អបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ ២០២៦

| 4-ខែ​មិថុនា-2026

ចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ ២០២៦ ជាមួយ វិទ្យាស្ថាន API!

ស្របតាមប្រធានបទថ្នាក់ជាតិឆ្នាំនេះ «សំណល់សូន្យ» វិទ្យាស្ថាន API តាមរយៈគម្រោង A-SASSY សូមអំពាវនាវដល់យុវជន សិស្សានុសិស្ស ដៃគូ និងសហគមន៍ទាំងអស់ រួមគ្នាចាប់ផ្តើមធ្វើ សកម្មភាពបរិស្ថាន ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការកាត់បន្ថយសំណល់ និងថែរក្សាបរិស្ថានរបស់យើង។
ភពផែនដីដ៏ស្រស់ស្អាតនេះ គឺជាផ្ទះរួមរបស់យើងទាំងអស់គ្នា។ ដូច្នេះ ការថែរក្សាបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់ឡើយ ប៉ុន្តែជាទំនួលខុសត្រូវរួមដែលយើងទាំងអស់គ្នាអាចចូលរួមបានជារៀងរាល់ថ្ងៃ។។
សកម្មភាពមួយចំនួនដែលយើងអាច៖
  •  កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រើតែម្តង
  • ទុកដាក់​ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ
  •  ចូលរួមសម្អាតបរិស្ថាន និងដាំដើមឈើ
  •  លើកកម្ពស់ការរស់នៅបែបបៃតង ស្អាត និងចីរភាព
សូមចាប់ផ្តើមពីសកម្មភាពតូចមួយនៅថ្ងៃនេះ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងកសាងអនាគតដែលស្អាត បៃតង និងប្រសើរជាងមុនសម្រាប់មនុស្សជំនាន់ក្រោយ។