ឱកាសសម្រាប់យុវជន! ទទួលបានជំនួយហិរញ្ញវត្ថុរហូតដល់ €2,000 ដើម្បីអនុវត្តគម្រោងរបស់អ្នក!


តើអ្នកជាយុវជនដែលមានគំនិតច្នៃប្រឌិត និងចង់ចូលរួមដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍មែនទេ? គម្រោង A-SASSY កំពុងស្វែងរកក្រុមយុវជនដើម្បីអនុវត្តគម្រោងជាក់ស្តែង!
គម្រោង A-SASSY៖ ការកសាងសាមគ្គីភាព និងនិរន្តរភាពអាស៊ានតែមួយនៃភាពជាដៃគូរវាងយុវជន អង្គការសង្គមស៊ីវិល (CSOs) និងរដ្ឋសមាជិកដែលផ្តល់ មូលនិធិដោយសហភាពអឺរ៉ុប (EU)។ គម្រោងនេះបាននឹងកំពុងខិតខំពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងអាស៊ាន តាមរយៈការអប់រំ និងសកម្មភាពរួម។

ស្កេន QR Code លើរូបភាព ដើម្បីបានឯកសារលម្អិត និងទម្រង់ដាក់ពាក្យ។

ផុតកំណត់ទទួលពាក្យ៖ ១៦ ឧសភា ២០២៦

ព័ត៌មានបន្ថែម៖ apioffice@apiinstitute.org / 098 917 826