ដើម្បីចូលរួមអបអរសាទរ ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទថ្នាក់ជាតិ «សំណល់សូន្យ» គ្រឹះស្ថានសិក្សាក្នុងតំបន់គោលដៅនៃគម្រោង A-SASSY នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានរៀបចំសកម្មភាពបរិស្ថានយ៉ាងសកម្ម។
ក្នុងនោះ មានវិទ្យាល័យ អនុវិទ្យាល័យ និងសាកលវិទ្យាល័យបានធ្វើសកម្មភាពបរិស្ថាន ដែលមានអ្នកចូលរួមសរុប ១,២៧៦ នាក់ ក្នុងនោះ ស្រី ៧៦៤ នាក់។ សកម្មភាពដែលបានអនុវត្តរួមមាន ការចែករំលែកចំណេះដឹងអំពីបរិស្ថានដោយយុវជន AGGA ដល់សិស្សានុសិស្ស ការរើសសំរាម និងសម្អាតទីធ្លាសាលា និងតាមសហគមន៍ ព្រមទាំងការដាំកូនឈើចំនួន ១០០ ដើម។
សកម្មភាពទាំងនេះបានបង្ហាញពីតួនាទីដ៏សំខាន់របស់យុវជន និងគ្រឹះស្ថានសិក្សា ក្នុងការចូលរួមថែរក្សាបរិស្ថាន និងលើកកម្ពស់ការរស់នៅបែបបៃតង ស្អាត និងចីរភាព។
វិទ្យាស្ថាន API តាមរយៈគម្រោង A-SASSY សូមថ្លែងអំណរគុណដល់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកធ្វើឱ្យសកម្មភាពនេះទទួលបានជោគជ័យ។
រួមគ្នាចាប់ផ្តើមពីសកម្មភាពតូចៗ ដើម្បីកសាងអនាគតដែលស្អាត បៃតង និងប្រសើរជាងមុនសម្រាប់មនុស្សជំនាន់ក្រោយ។