Citizen Budget App គឺជាឧបករណ៍បច្ចេកវិទ្យាដ៏មានសារៈសំខាន់ ដែលជួយជំរុញតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។ កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីជួយប្រជាពលរដ្ឋ យុវជន និងអង្គការសង្គមស៊ីវិល ឱ្យយល់ និងតាមដានថវិកាឃុំ និងស្រុកបានកាន់តែងាយស្រួល។ ដោយអាចប្រើបានទាំងលើគេហទំព័រ និងទូរស័ព្ទដៃ វាផ្តល់ការចូលដំណើរការទិន្នន័យហិរញ្ញវត្ថុ អាទិភាពនៃការចំណាយ និងនិន្នាការផ្សេងៗ ដើម្បីគាំទ្រដល់ការពិភាក្សាដែលមានមូលដ្ឋានលើព័ត៌មាន ការតស៊ូមតិសម្រាប់ការបែងចែកធនធានកាន់តែប្រសើរ និងការពង្រឹងការចូលរួមរបស់សាធារណជនក្នុងការសម្រេចចិត្ត។ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកថវិកា និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន Citizen Budget App គាំទ្រដល់សង្គមមួយដែលបើកចំហ និងមានគណនេយ្យភាពខ្ពស់។ សម្រាប់ព័ត៌មានលម្អិតបន្ថែម និងការចូលមើលផ្ទាំងទិន្នន័យសាធារណៈ សូមចូលទៅកាន់គេហទំព័រឧបករណ៍វិភាគថវិកាប្រជាពលរដ្ឋ។
Pidor Chatbot គឺជាឧបករណ៍ឌីជីថលសម្រាប់ពលរដ្ឋ ដែលធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែងាយស្រួលប្រើប្រាស់ និងមានតម្លាភាព។ វាអាចប្រើបានតាមរយៈ Facebook Messenger និងភ្ជាប់ជាមួយផ្ទាំងគ្រប់គ្រងទិន្នន័យសាធារណៈ វាជួយប្រជាពលរដ្ឋស្វែងរកព័ត៌មានត្រឹមត្រូវអំពីតម្លៃសេវា ឯកសារត្រូវការ និងរយៈពេលដំណើរការ ព្រមទាំងអាចតាមដានសំណើ និងដាក់មតិយោបល់បានផងដែរ។ តាមរយៈការធ្វើឱ្យការប្រើប្រាស់សេវាជាមួយការិយាល័យច្រកចេញចូលតែមួយ (OWSO) កាន់តែងាយស្រួល Pidor Chatbot ជួយសន្សំពេលវេលា កាត់បន្ថយចំណាយ និងលើកកម្ពស់គណនេយ្យភាពរវាងអាជ្ញាធរមូលដ្ឋាន និងសហគមន៍។ សម្រាប់ព័ត៌មានលម្អិតបន្ថែម និងការចូលមើលផ្ទាំងទិន្នន័យ សូមចូលទៅកាន់គេហទំព័រ Pidor Chatbot និងទំព័រ Facebook របស់ ពិដោរអ្នកភូមិឆ្លាតវៃ។
រកស៊ីឆាតបុតគឺជាឧបករណ៍ឌីជីថលដែលអាចប្រើបានតាម Telegram សម្រាប់ការរៀនតាមប្រព័ន្ធឌីជីថល និងការបង្វឹកអាជីវកម្ម ដែលជួយសហគ្រិនក្រៅប្រព័ន្ធនៅកម្ពុជា ដើម្បីពង្រីកអាជីវកម្ម និងទទួលបានការគាំទ្រផ្នែកគាំពារសង្គម។ តាមរយៈមេរៀនតាមប្រព័ន្ធឌីជីថល ការបង្វឹកផ្ទាល់ និងការភ្ជាប់ទៅនឹងការតស៊ូមតិ រកស៊ីផ្តល់ឱ្យអ្នកប្រើប្រាស់នូវជំនាញជាក់ស្តែង និងភ្ជាប់ពួកគេទៅកាន់ប្រព័ន្ធដែលពង្រីកឱកាសរបស់ពួកគេ។ រកស៊ី បានលើកកម្ពស់បរិយាបន្នសេដ្ឋកិច្ច សមភាពយេនឌ័រ និងជីវភាពរស់នៅប្រកបដោយចីរភាព។ សូមចាប់ផ្តើមរៀនពីអាជីវកម្មជាមួយ រកស៊ីឆាតបុត នៅលើ Telegram និងចូលមើលព័ត៌មានបន្ថែមលើគេហទំព័រ រកស៊ី។
កម្មវិធីអប់រំបរិស្ថាននេះ គឺជាវេទិកាសិក្សាឌីជីថលដែលត្រូវបានបង្កើតឡើងក្រោមគម្រោង A-SASSY ដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់យុវជននៅទូទាំងអាស៊ានពី ការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។ កម្មវិធីនេះផ្តល់ជូនមេរៀនអេឡិចត្រូនិកលើប្រធានបទសំខាន់ៗដូចជា សកម្មភាពយុវជនដើម្បីយុត្តិធម៌អាកាសធាតុ (Y4CJ), ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (Y4SD) និងការផ្លាស់ប្តូរឌីជីថលបៃតង (Y4DT)។ វាត្រូវបានរចនាឡើងសម្រាប់សាលារៀន និងសហគមន៍ រួមបញ្ចូលមេរៀនគួរឱ្យចាប់អារម្មណ៍ សំណួរស្ទង់ចំណេះដឹង និងឧបករណ៍តស៊ូមតិ ដើម្បីជំរុញយុវជនឱ្យក្លាយជាអ្នកដឹកនាំការផ្លាស់ប្តូរ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ការពារប្រព័ន្ធអេកូឡូស៊ី និងដឹកនាំសកម្មភាពកាពារការប្រែប្រួលអាកាសធាតុ។ សូមចូលទៅកាន់គេហទំព័ររបស់ GenSEA Climate Academy និងចុះឈ្មោះចូលសិក្សាដោយសេរីពីបរិស្ថាន និងសុវត្ថិភាពឌីជីថល។
API M&E App គឺជាឧបករណ៍អនឡាញដ៏មានប្រសិទ្ធភាព ដែលធ្វើឱ្យការតាមដាន និងវាយតម្លៃមានភាពងាយស្រួលសម្រាប់អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នៅកម្ពុជា។ វាផ្តល់ជូនការផ្ទុកទិន្នន័យលើអនឡាញ(cloud) ដែលមានសុវត្ថិភាព ហើយមានផ្ទាំងគ្រប់គ្រងទិន្នន័យតាមពេលវេលាជាក់ស្តែង របាយការណ៍ដែលអាចកែសម្រួលបាន និងឧបករណ៍សហការដើម្បីតាមដានវឌ្ឍនភាពគម្រោង និងធ្វើឱ្យការសម្រេចចិត្តកាន់តែប្រសើរ។ វាត្រូវបានរចនាឡើងសម្រាប់ទាំងគម្រោងតែមួយ និងការប្រើប្រាស់ទូទាំងស្ថាប័ន កម្មវិធីនេះលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការធ្វើផែនការដោយផ្អែកលើទិន្នន័យនៅទូទាំងកម្មវិធីផ្សេងៗ។ សូមចូលទៅកាន់ប្រព័ន្ធ API online M&E នៅទីនេះ។
គម្រោង Civil society leadership in mobilizing for better WASH (CLIMB) មានគោលបំណងពង្រឹងភាពជាអ្នកដឹកនាំរបស់អង្គការសង្គមស៊ីវិលក្នុងការជំរុញសេវាទឹកស្អាត និង អនាម័យ(WASH) ដែលមានបរិយាបន្ន ឆ្លើយតបនឹងអាកាសធាតុ និងគិតគូរពីយេនឌ័រ នៅក្នុងមណ្ឌលសុខភាពនៅកម្ពុជា។ គម្រោងនេះផ្តោតលើការកសាងសមត្ថភាពតស៊ូមតិ និងឥទ្ធិពលរបស់អង្គការសង្គមស៊ីវិលក្នុងស្រុក ការគាំទ្រការបង្កើតភស្តុតាង និងការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងការលើកកម្ពស់យន្តការគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាព ដូចជាការតាមដានដោយសហគមន៍ និងផែនការសកម្មភាពរួម ដើម្បីលើកកម្ពស់គុណភាពសេវា។ តាមរយៈការភ្ជាប់មតិយោបល់ពីសហគមន៍ជាមួយកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធរវាងអង្គការសង្គមស៊ីវិល មណ្ឌលសុខភាព និងអាជ្ញាធរសុខាភិបាល ថ្នាក់ក្រោមជាតិ CLIMB រួមចំណែកដល់ការពង្រឹងគណនេយ្យភាព ការរៀបចំផែនការ និងការអនុវត្តការកែលម្អសេវាទឹកស្អាត និង អនាម័យកាន់តែប្រសើរ ព្រមទាំងការបង្កើនការប្តេជ្ញាចិត្ត និងការវិនិយោគសម្រាប់ទឹកស្អាត និង អនាម័យ ប្រកបដោយចីរភាពក្នុងមណ្ឌលសុខភាព។ សូមចូលទៅកាន់គេហទំព័ររបស់ WaterAid’s CLIMB CSOs project។
Change the Game Academy (CtGA) គឺជាគំនិតផ្តួចផ្តើមសកលមួយ ដែលគាំទ្រអង្គការមូលដ្ឋានឱ្យក្លាយជាស្ថាប័នដែលអាចពឹងផ្អែកលើខ្លួនឯងបានកាន់តែខ្លាំង និងមានឥទ្ធិពលកាន់តែច្រើន តាមរយៈការកៀរគរធនធាន និងការគាំទ្រក្នុងស្រុក។ តាមរយៈការបណ្តុះបណ្តាល ដែលជួយអង្គការសង្គមស៊ីវិល និងអង្គការមូលដ្ឋាន ពង្រឹងសមត្ថភាពក្នុងការកៀរគរធនធាន ចូលរួមជាមួយសហគមន៍ និងធ្វើការតស៊ូមតិឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងបរិបទរបស់ខ្លួន។ សូមចូលទៅកាន់គេហទំព័ររបស់ Change the Game Academy និងចុះឈ្មោះសិក្សាវគ្គសិក្សាដោយឥតគិតថ្លៃ។